ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៥៣] ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​កម្ម​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637830406672238328
ទៅកាន់ទំព័រ៖