ព្រះត្រៃបិដក ភាគ ១០០
បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកវិបាកក្ខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ជាបច្ច័យនៃពួកវិបាកកក្ខន្ធ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយកម្មប្បច្ច័យ បានដល់សហជាត គឺចេតនា ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ
ID: 637830406860979571
ទៅកាន់ទំព័រ៖