ព្រះត្រៃបិដក ភាគ ១០០

នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចេតនា ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៥៤] ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។
 [១៥៥] ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637830407089980141
ទៅកាន់ទំព័រ៖