ព្រះត្រៃបិដក ភាគ ១០០

 [១៥៦] ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្រ្ទិយ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [១៥៧] ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​បទ​ទាំង៤ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [១៥៨] ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ (ជា​បច្ច័យ) នៃ​ខន្ធ៣… ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637830407328502003
ទៅកាន់ទំព័រ៖