ព្រះត្រៃបិដក ភាគ ១០០

គឺ​ខន្ធ១ ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ (ជា​បច្ច័យ) នៃ​ខន្ធ៣… បដិសន្ធិ។
 [១៥៩] ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637830407545348765
ទៅកាន់ទំព័រ៖