ព្រះត្រៃបិដក ភាគ ១០០
ក្នុងខណៈនៃបដិសន្ធិ…។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យ នៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺខន្ធ១ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ រហូតដល់ពួកអសញ្ញសត្វ (ក៏ដូចគ្នាដែរ)។ បុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង… ទោមនស្ស កើតឡើង រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ… កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ (ជាបច្ច័យ) នៃកាយនេះ ដែលកើតមុន កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ជាបច្ច័យនៃធម៌ ដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកខន្ធដែលមិនមែនជាហេតុ តែប្រកបដោយហេតុ ដោយអត្ថិប្បច្ច័យ។
ID: 637830407995318537
ទៅកាន់ទំព័រ៖