ព្រះត្រៃបិដក ភាគ ១០០

ឯបុរេ​ជាត គឺ​… នូវ​វត្ថុ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង កាល​កុសល និង​អកុសល​រលត់​ហើយ វិបាក ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ កើតឡើង ព្រោះ​កុសល និង​អកុសល​នោះ​ជា​អារម្មណ៍។ ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣… ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ខន្ធ៣…។ ធម៌​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ដែល​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ​ដែល​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637830408660031861
ទៅកាន់ទំព័រ៖