ព្រះត្រៃបិដក ភាគ ១០០

គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ប្រារព្ធ​នូវ​ហេតុ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ទើប​កើតឡើង។
 [១៩] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ ធ្វើ​នូវ​ហេតុ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​នហេ​តុ​ក្ខន្ធ ធ្វើ​នូវ​ហេតុ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ឯសហជាតា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ធ្វើ​នូវ​ហេតុ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ហេតុ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637830307852499146
ទៅកាន់ទំព័រ៖