ព្រះត្រៃបិដក ភាគ ១០០
ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌ដែលមិនមែនជាហេតុ តែប្រកបដោយហេតុក្តី ធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុក្តី ជាបច្ច័យនៃធម៌ដែលមិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។
[១៦៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនសហជាតប្បច្ច័យ មានវារៈ៦ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងននិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយៈ។
[១៦៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៤ ព្រោះអារម្មណប្បច្ច័យ… ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤
ID: 637830409403689589
ទៅកាន់ទំព័រ៖