ព្រះត្រៃបិដក ភាគ ១០០
[១៦៧] ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ សេចក្តីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[១៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ចប់ អនុលោម។
[១៦៩] ធម៌ដែលប្រកបដោយបច្ច័យ អាស្រ័យនូវធម៌ដែលប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលប្រកបដោយបច្ច័យ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ… ដរាបដល់ពួកអសញ្ញសត្វ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សេចក្តីបំប្រួញ។
[១៧០] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនោវិគតប្បច្ច័យ មានវារៈ១។
ចប់ បច្ចនីយៈ។
ID: 637830410118020425
ទៅកាន់ទំព័រ៖