ព្រះត្រៃបិដក ភាគ ១០០
បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារយ៉ាងនេះចុះ។ ក្នុងវារៈទាំងអស់ មានប្រស្នាតែមួយគត់។
បញ្ហាវារៈ
[១៧៥] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[១៧៦] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល នូវពួកកិលេស ដែលលះបង់ហើយ… ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិសេល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ… នូវវត្ថុ… នូវពួកខន្ធ ដែលប្រកបដោយបច្ច័យ ថាមិនទៀង… ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ
ID: 637830410711048634
ទៅកាន់ទំព័រ៖