ព្រះត្រៃបិដក ភាគ ១០០

ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល ដែល​ប្រកបដោយ​ចិត្ត​ដែល​ប្រកបដោយ​បច្ច័យ ដោយ​ចេ​តោ​បរិ​យញ្ញ​ណ អាកាសានញ្ចាយតនៈ វិ​ញ្ញាណ​ញ្ចា​យតនៈ និង​អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​ខន្ធ​ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជា​បច្ច័យ ជា​បច្ច័យ នៃ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១៧៧] ធម៌​ដែល​ប្រកបដោយ​បច្ច័យ ជា​បច្ច័យ នៃ​ធម៌​ដែល​ប្រកបដោយ​បច្ច័យ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សីល​… ឧបោសថកម្ម​… ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ក្នុង​កាលមុន​… អំពី​ឈាន​… ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637830410929874052
ទៅកាន់ទំព័រ៖