ព្រះត្រៃបិដក ភាគ ១០០
ហើយពិចារណានូវផល ឲ្យជាទីគោរព… នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួកខន្ធដែលប្រកបដោយបច្ច័យ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលមិនមែនជាបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ។
[១៧៨] ធម៌ដែលប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ដែលប្រកបដោយបច្ច័យ ដោយអនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ គឺមានបញ្ហា២ ជាមូលនៃឧបនិស្សយប្បច្ច័យ។ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ជាបច្ច័យ ដោយអវិគតប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានបញ្ហាមួយ។
[១៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ១
ID: 637830411147797440
ទៅកាន់ទំព័រ៖