ព្រះត្រៃបិដក ភាគ ១០០

ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពាក្យ​ថា ឲ្យ​ទាន បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ដរាបដល់​ពួក​នហេតុ​កក្ខន្ធ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ មិនមែន​ជាហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន​… វត្ថុ​ក្តី ពួក​ខន្ធ​មិនមែន​ជាហេតុ​ក្តី មាន​ត្រឹមណា សេចក្តី​បំប្រួញ បណ្ឌិត​គប្បី​ធ្វើ​ត្រឹមនោះ​ចុះ។ សហជាតា​ធិប​តិ គឺ​អធិបតិ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​ទាន សីល​… ឧបោសថកម្ម​… ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​ខន្ធ​មិនមែន​ជាហេតុ​ក្តី ពួក​ហេតុ​ក្តី ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង (ពិចារណា) នូវ​កុសល​ទាំងឡាយ ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន វត្ថុ​ក្តី ពួក​ខន្ធ​មិនមែន​ជាហេតុ​ក្តី មាន​ត្រឹមណា បណ្ឌិត​គប្បី​ធ្វើ​ត្រឹមនោះ​ចុះ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637830308042429710
ទៅកាន់ទំព័រ៖