ព្រះត្រៃបិដក ភាគ ១០០

នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត១… ចិត្តសមុដ្ឋាន​រូប​ជា​អនិ​ទស្សនៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សនិ​ទស្សន​ធម៌ (ធម៌​ដែល​ប្រកបដោយ​ការ​ឃើញ) អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អនិ​ទស្សនៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សនិ​ទស្សន​ធម៌​ក្តី អនិទស្សន​ធម៌​ក្តី អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ជាស​និ​ទស្សនៈ និង​អនិ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​អនិ​ទស្សន​ក្ខន្ធ១ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ និង​អនិ​ទស្សនៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។
 [១៨៦] អនិទស្សន​ធម៌ អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អនិ​ទស្សន​ក្ខន្ធ១ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637830412322276390
ទៅកាន់ទំព័រ៖