ព្រះត្រៃបិដក ភាគ ១០០

 [១៨៧] អនិទស្សន​ធម៌ អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​អនិ​ទស្សន​ក្ខន្ធ១ នូវ​ខន្ធ២… មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ នូវ​មហាភូត២… ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សនិ​ទស្សន​ធម៌ អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​អនិ​ទស្សនៈ ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សនិ​ទស្សន​ធម៌​ក្តី អនិទស្សន​ធម៌​ក្តី អាស្រ័យ​នូវ​អនិទស្សន​ធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ជាស​និ​ទស្សនៈ និង​អនិ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​អនិ​ទស្សន​ក្ខន្ធ១ នូវ​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ និង​អនិ​ទស្សនៈ និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ សេចក្តី​បំប្រួញ។ បណ្ឌិត​គប្បី​ធ្វើឲ្យ​គ្រប់​បច្ច័យ​ទាំងអស់​ចុះ។
 [១៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637830412524217194
ទៅកាន់ទំព័រ៖