ព្រះត្រៃបិដក ភាគ ១០០
ក្នុងឧបនិស្សយបច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[១៨៩] អនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអនិទស្សនៈ នូវខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១… ចិត្តសមុដ្ឋានរូប ជាអនិទស្សនៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ពាហិរៈ… អាហារសមុដ្ឋាន ឧតុសមុដ្ឋាន របស់ពួកអសញ្ញសត្វ… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ សនិទស្សនធម៌ អាស្រ័យនូវអនិទស្សនធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ
ID: 637830412769869574
ទៅកាន់ទំព័រ៖