ព្រះត្រៃបិដក ភាគ ១០០
ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ចប់ អនុលោមប្បច្ចនីយៈ។
[១៩៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ចប់ បច្ចនីយានុលោម។
ឯនិស្សយវារៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះដែរ។
សំសដ្ឋវារៈ
[២០០] អនិទស្សនធម៌ ច្រឡំនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ជាអនិទស្សនៈ នឹងខន្ធ២… មានបដិសន្ធិដែរ។
[២០១] អនិទស្សនធម៌ ច្រឡំនឹងអនិទស្សនធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ បទទាំងអស់ បណ្ឌិតគប្បីធ្វើ មួយអន្លើដោយការរាប់នូវសប្បច្ចយៈទាំងឡាយ យ៉ាងនេះចុះ។
សម្បយុត្តវារៈ ដូចសំសដ្ឋវារៈដែរ។
ID: 637830414452952326
ទៅកាន់ទំព័រ៖