ព្រះត្រៃបិដក ភាគ ១០០
ដោយទិព្វចក្ខុ… រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអារម្មណប្បច្ច័យ ពួកសនិទស្សនក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអារម្មណប្បច្ច័យ គឺទាន… សីល… ឧបោសថកម្ម… ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាលមុន… នូវចក្ខុ… នូវកាយ នូវពួកសំឡេង នូវវត្ថុ… នូវពួកអនិទស្សនក្ខន្ធ ថាមិនទៀង… ទោមនស្សកើតឡើង ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល ដែលប្រកបដោយអនិទស្សនចិត្ត ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ
ID: 637830414934046906
ទៅកាន់ទំព័រ៖