ព្រះត្រៃបិដក ភាគ ១០០

ឯសហជាតា​ធិប​តិ គឺ​អធិបតិ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ហេតុ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ ធ្វើ​នូវ​ហេតុ និង​ពួក​សម្បយុត្ត​កក្ខន្ធ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ធ្វើ​នូវ​ហេតុ និង​ពួក​សម្បយុត្ត​កក្ខន្ធ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ធ្វើ​នូវ​ហេតុ និង​ពួក​សម្បយុត្ត​កក្ខន្ធ ឲ្យ​ជាទី​គោរព ទើប​កើតឡើង។
 [២០] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ហេ​តុ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​ហេ​តុ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637830308265334019
ទៅកាន់ទំព័រ៖