ព្រះត្រៃបិដក ភាគ ១០០
(ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២០៤] សនិទស្សនធម៌ ជាបច្ច័យ នៃអនិទស្សនធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវអនិទស្សនរូប ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវរូបនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។ អនិទស្សនធម៌ ជាបច្ច័យនៃអនិទស្សនធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សីល… ឧបោសថកម្ម… ធ្វើនូវកម្មនោះ ឲ្យជាទីគោរព… នូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… ធ្វើនូវផល ឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… បុគ្គលធ្វើនូវពួកអនិទស្សនក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។
ID: 637830415193838462
ទៅកាន់ទំព័រ៖