ព្រះត្រៃបិដក ភាគ ១០០

សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌​ផង នៃ​អនិទស្សន​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ជាស​និ​ទស្សនៈ និង​ជា​អនិ​ទស្សនៈ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២០៥] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​អនិ​ទស្សន​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អនិ​ទស្សន​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២០៦] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637830415485602136
ទៅកាន់ទំព័រ៖