ព្រះត្រៃបិដក ភាគ ១០០

ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [២០៧] សនិ​ទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​ប្រាថ្នា​នូវ​វណ្ណ​សម្បទា ទាន​… សីល​… ធ្វើ​ឧបោសថកម្ម វណ្ណ​សម្បទា ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​ទាន។បេ។ ញ៉ាំង​សមាបត្តិ ឲ្យ​កើតឡើង ដម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល​…។បេ។ អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637830415692803827
ទៅកាន់ទំព័រ៖