ព្រះត្រៃបិដក ភាគ ១០០

 [២០៨] សនិ​ទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​សនិ​ទស្សន​រូប ថា​មិន​ទៀង​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ សទ្ទាយតនៈ (ជា​បច្ច័យ) នៃ​សោតវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​អនិ​ទស្សន​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ សនិ​ទស្សន​ធម៌​ក្តី អនិទស្សន​ធម៌​ក្តី ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត គឺ​រូបាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​អនិ​ទស្សន​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រូបាយតនៈ​ក្តី ចក្ខា​យតនៈ​ក្តី ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637830415905614225
ទៅកាន់ទំព័រ៖