ព្រះត្រៃបិដក ភាគ ១០០

 [២០៩] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់ បច្ឆា​ជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​អនិទស្សន​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​សនិ​ទស្សន​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌​ផង នៃ​អនិទស្សន​ធម៌​ផង ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​សនិ​ទស្សន​កាយ និង​អនិទស្សន​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [២១០] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មុន​…។
 [២១១] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​អនិទស្សន​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637830416172624978
ទៅកាន់ទំព័រ៖