ព្រះត្រៃបិដក ភាគ ១០០

គឺ​អនិទស្សន​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ជា​អនិ​ទស្សនៈ​ផង នៃ​ពួក​កដ​ត្តា​រូប ជា​អនិ​ទស្សនៈ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌​ផង នៃ​អនិទស្សន​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។
 [២១២] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។… ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ កព​ឡិង្កា​រា​ហារ បណ្ឌិត​គប្បី​ធ្វើ​ក្នុង​វារៈ​ទាំង៣ចុះ។… ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៣ រូប​ជីវិតិន្រ្ទិយ (បណ្ឌិត​គប្បី​ធ្វើ) ក្នុង​វារៈ​ទាំង៣ចុះ។… ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣។… ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣។… ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637830416400523879
ទៅកាន់ទំព័រ៖