ព្រះត្រៃបិដក ភាគ ១០០

 [២១៣] អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ជា​អនិ​ទស្សនៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​អនិ​ទស្សន​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​អនិទស្សន​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អនិ​ស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ បច្ឆា​ជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​សនិ​ទស្សន​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637830416589018203
ទៅកាន់ទំព័រ៖