ព្រះត្រៃបិដក ភាគ ១០០

អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​សនិ​ទស្សន​ធម៌​ផង នៃ​អនិទស្សន​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជាស​និ​ទស្សនៈ និង​ជា​អនិ​ទស្សនៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ឯបច្ឆា​ជាត គឺ​ពួក​អនិ​ទស្សន​ក្ខន្ធ ជា​បច្ច័យ​នៃ​សនិ​ទស្សន​កាយ និង​អនិទស្សន​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [២១៤] សនិ​ទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ (បុគ្គល) នូវ​សនិ​ទស្សន​រូប ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ អនិទស្សន​ធម៌ ជា​បច្ច័យ​នៃ​អនិទស្សន​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​អនិ​ទស្សន​ក្ខន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អនិ​ទស្សនៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២… សេចក្តី​បំប្រួញ រហូតដល់​ពួក​អសញ្ញ​សត្វ។ បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង​…
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637830416805841825
ទៅកាន់ទំព័រ៖