ព្រះត្រៃបិដក ភាគ ១០០
ទោមនស្សកើតឡើង បុគ្គលឮនូវសំឡេង ដោយទិព្វសោតធាតុ សទ្ទាយតនៈ (ជាបច្ច័យ) នៃសោតវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកអនិទស្សនក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃអនិទស្សនកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃអនិទស្សនកាយនេះ ដោយអត្ថិប្បច្ច័យ ឯរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាអនិទស្សនៈ ដោយអត្ថិប្បច្ច័យ។ អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… ពួកមហាភូត របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃសនិទស្សនៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកអនិទស្សនក្ខន្ធ ជាបច្ច័យនៃសនិទស្សនកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃសនិទស្សនៈកាយនេះ ដោយអត្ថិប្បច្ច័យ ឯរូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនៈ ដោយអត្ថិប្បច្ច័យ។
ID: 637830416967645128
ទៅកាន់ទំព័រ៖