ព្រះត្រៃបិដក ភាគ ១០០
អនិទស្សនធម៌ ជាបច្ច័យនៃសនិទស្សនធម៌ផង នៃអនិទស្សនធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអនិទស្សនក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងជាអនិទស្សនៈផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ក្នុងខណៈនៃបដិសន្ធិ ពួកមហាភូត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនៈ និងជាអនិទស្សនៈ ពួកកដត្តារូប និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ ពាហិរៈ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… ពួកមហាភូត របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃពួកកដត្តារូប ជាសនិទស្សនៈ និងជាអនិទស្សនៈ និងពួកឧបាទារូប ដោយអត្ថិប្បច្ច័យ។ សនិទស្សនធម៌ក្តី អនិទស្សនធម៌ក្តី ជាបច្ច័យនៃអនិទស្សនធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបាយតនៈក្តី
ID: 637830417170807547
ទៅកាន់ទំព័រ៖