ព្រះត្រៃបិដក ភាគ ១០០

ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេ​តុ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ហេតុ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជា​ហេ​តុ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​ហេ​តុ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ។ សេចក្តី​បំប្រួញ។ នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​នហេតុមូល​កៈ​ក្តី វារៈ៣ក្តី ដូចគ្នានឹង​វារៈ១ដែរ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី​មុនៗ ជា​បច្ច័យ​នៃ​ពួក​ហេ​តុ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637830308437897618
ទៅកាន់ទំព័រ៖