ព្រះត្រៃបិដក ភាគ ១០០
ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ សេចក្តីបំប្រួញ… ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ចប់ បច្ចនីយានុលោម។
ចប់ សនិទស្សនទុកៈ។
សប្បដិឃទុកៈ
បដិច្ចវារៈ
[២២០] សប្បដិឃធម៌ (ធម៌ដែលប្រកបដោយការប៉ះពាល់) អាស្រ័យនូវសប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ដែលជាសប្បដិឃៈ (មហាភូត) ១ អាស្រ័យនូវមហាភូត២… ចិត្តសមុដ្ឋានរូប ដែលជាសប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ដែលជាសប្បដិឃៈ ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈ។
ID: 637830418282243701
ទៅកាន់ទំព័រ៖