ព្រះត្រៃបិដក ភាគ ១០០

អប្បដិឃ​ធម៌ (ធម៌​ដែល​មិន​ប្រកបដោយ​ការ​ប៉ះពាល់) អាស្រ័យ​នូវ​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​អាបោធាតុ អាស្រ័យ​នូវ​ពួក​មហាភូត ដែល​ជាស​ប្ប​ដិ​ឃៈ ចិត្តសមុដ្ឋាន​រូប ដែល​ជា​អប្ប​ដិយៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ជាស​ប្ប​ដិ​ឃៈ អាបោធាតុ ឥត្ថិន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។ សប្បដិ​ឃធម៌​ក្តី អប្បដិឃ​ធម៌​ក្តី អាស្រ័យ​នូវ​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត២ក្តី អាបោធាតុ​ក្តី អាស្រ័យ​នូវ​មហាភូត១ ជាស​ប្ប​ដិ​ឃៈ នូវ​មហាភូត២… ចិត្តសមុដ្ឋាន​រូប ជាស​ប្ប​ដិ​ឃៈ និង​ជា​អប្បដិឃៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ជាស​ប្ប​ដិ​ឃៈ ចក្ខា​យតនៈ រសាយតនៈ អាបោធាតុ ឥត្ថិន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។ អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​អប្បដិឃៈ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​អាបោធាតុ
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637830418451915798
ទៅកាន់ទំព័រ៖