ព្រះត្រៃបិដក ភាគ ១០០
ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ សប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអប្បដិឃៈ ពួកមហាភូត ជាសប្បដិឃៈ អាស្រ័យនូវអាបោធាតុ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវអាបោធាតុ ចក្ខាយតនៈ និងផោដ្ឋព្វាយតនៈ អាស្រ័យនូវអាបោធាតុ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈក្តី អាស្រ័យនូវខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវអាបោធាតុ ក្នុងខណៈនៃបដិសន្ធិ ចក្ខាយតនៈ ផោដ្ឋព្វាយតនៈ ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវអាបោធាតុ។ សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ អាស្រ័យនូវពួកខន្ធជាសប្បដិឃៈផង នូវពួកមហាភូតផង មហាភូត២ អាស្រ័យនូវមហាភូត១ ជាសប្បដិឃៈផង នូវអាបោធាតុផង ក្នុងខណៈនៃបដិសន្ធិ
ID: 637830418615610821
ទៅកាន់ទំព័រ៖