ព្រះត្រៃបិដក ភាគ ១០០
ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត ជាសប្បដិឃៈផង នូវអាបោធាតុផង ចក្ខាយតនៈ និងរសាយតនៈ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង។ អប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ អាស្រ័យនូវពួកខន្ធជាសប្បដិឃៈផង នូវពួកមហាភូតផង កដត្តារូប ជាអប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអប្បដិឃៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង ឥត្ថិន្រ្ទិយ និងកពឡិង្ការាហារ អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអប្បដិឃៈផង នូវពួកមហាភូតផង កដត្តារូប ជាសប្បដិឃៈ និងជាអប្បដិឃៈ អាស្រ័យនូវពួកខន្ធជាអប្បដិឃៈផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ កដត្តារូប និងឧបាទារូប អាស្រ័យនូវផោដ្ឋព្វាយតនៈផង នូវអាបោធាតុផង
ID: 637830418816543531
ទៅកាន់ទំព័រ៖