ព្រះត្រៃបិដក ភាគ ១០០

ចក្ខា​យតនៈ រសាយតនៈ ឥត្ថិន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ​ផង នូវ​អាបោធាតុ​ផង។
 [២២១] អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​អប្បដិឃៈ នូវ​ខន្ធ២… ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [២២២] សប្បដិ​ឃធម៌ អាស្រ័យ​នូវ​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ និង​ពួក​កដ​ត្តា​រូប បណ្ឌិត​គប្បី​វៀរ។ ព្រោះ​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ និង​សហជាត​ប្ប​ច្ច័​យ គឺ​មហាភូត​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។
 [២២៣] … ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជាស​ប្ប​ដិ​ឃៈ នូវ​មហាភូត២…។ អប្បដិឃ​ធម៌ អាស្រ័យ​នូវ​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​អាបោធាតុ អាស្រ័យ​នូវ​ពួក​មហាភូត ជាស​ប្ប​ដិ​ឃៈ។ សប្បដិ​ឃធម៌​ក្តី អប្បដិឃ​ធម៌​ក្តី អាស្រ័យ​នូវ​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មហាភូត២ក្តី អាបោធាតុ​ក្តី អាស្រ័យ​នូវ​មហាភូត១ ជាស​ប្ប​ដិ​ឃៈ នូវ​មហាភូត២…។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637830419090746148
ទៅកាន់ទំព័រ៖