ព្រះត្រៃបិដក ភាគ ១០០
អប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអប្បដិឃៈ នូវខន្ធ២… វត្ថុ អាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធអាស្រ័យនូវវត្ថុ។ សប្បដិឃធម៌ អាស្រ័យនូវអប្បដិឃធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺពួកមហាភូត ជាសប្បដិឃៈ អាស្រ័យនូវអាបោធាតុ ពួកមហាភូត ទាំងក្នុងទាំងក្រៅនេះ បណ្ឌិតគប្បីធ្វើចុះ។ សប្បដិឃធម៌ អាស្រ័យនូវសប្បដិឃធម៌ផង នូវអប្បដិឃធម៌ផង ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមហាភូត២ អាស្រ័យនូវមហាភូត១ ជាសប្បដិឃៈផង នូវអាបោធាតុផង។ ព្រោះនិស្សយប្បច្ច័យ និងអវិគតប្បច្ច័យ។
[២២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩
ID: 637830419288852105
ទៅកាន់ទំព័រ៖