ព្រះត្រៃបិដក ភាគ ១០០

ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ អនុលោម។


 [២២៥] សប្បដិ​ឃធម៌ អាស្រ័យ​នូវ​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អប្បដិឃ​ធម៌ អាស្រ័យ​នូវ​អប្បដិឃ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃៈ​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​អប្បដិឃៈ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃៈ កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​អាបោធាតុ ឥត្ថិន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​អាបោធាតុ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… កដ​ត្តា​រូប ជា​អប្បដិឃៈ និង​ឧបា​ទា​រូប អាស្រ័យ​នូវ​អាបោធាតុ របស់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អប្បដិឃ​មូល​កៈ និង​បញ្ហា២ប្រការ​ក្រៅ​នេះ បណ្ឌិត​គប្បី​ធ្វើ​ចុះ
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637830419502333099
ទៅកាន់ទំព័រ៖