ព្រះត្រៃបិដក ភាគ ១០០

ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​ហេ​តុ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី មុនៗ ជា​បច្ច័យ​នៃ​ពួក​ហេតុ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [២១] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ។ … ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ឯបច្ច័យ​ទាំង២នេះ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ ដូច​និស្សយ​ប្ប​ច្ច័​យ ក្នុង​បច្ចយ​វារៈ​ដែរ។
 [២២] ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​ពួក​ហេតុ ជា​បច្ច័យ​នៃ​ពួក​ហេតុ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637830308702671802
ទៅកាន់ទំព័រ៖