ព្រះត្រៃបិដក ភាគ ១០០

រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​ខន្ធ​ជាស​ប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ទាន​… សីល​… ធ្វើ​ឧបោសថកម្ម ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​ពួក​កុសល ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​វត្ថុ​… នូវ​ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ​… នូវ​កព​ឡិង្កា​រា​ហារ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​អប្បដិឃ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​អប្បដិ​ឃក្ខន្ធ
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637830421145926293
ទៅកាន់ទំព័រ៖