ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៣៥] សប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺ (បុគ្គល) នូវចក្ខុ… ធ្វើនូវពួកផោដ្ឋព្វៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវពួកផោដ្ឋព្វៈនោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ទាន… សីល… ឧបោសថកម្ម… ធ្វើនូវកុសលនោះ ឲ្យជាទីគោរព… នូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គ ឲ្យជាទីគោរព… ធ្វើនូវផល ឲ្យជាទីគោរព… ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវវត្ថុ… នូវឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… ធ្វើនូវកពឡិង្ការាហារ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើនូវធម៌នោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។
ID: 637830421354433682
ទៅកាន់ទំព័រ៖