ព្រះត្រៃបិដក ភាគ ១០០
ឯសហជាតាធិបតិ គឺអធិបតិធម៌ជាអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈផង ដោយអធិបតិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យ នៃសប្បដិឃធម៌ ដោយអធិបតិប្បច្ច័យ គឺអធិបតិធម៌ជាអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ ដោយអធិបតិប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ជាអប្បដិឃៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈផង ដោយអធិបតិប្បច្ច័យ។
[២៣៦] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអនន្តរប្បច្ច័យ គឺពួកអប្បដិឃក្ខន្ធមុនៗ…។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[២៣៧] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយសមនន្តរប្បច្ច័យ។
[២៣៨] សប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ មានវារៈ៩។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៦។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៩។
ID: 637830421631053212
ទៅកាន់ទំព័រ៖