ព្រះត្រៃបិដក ភាគ ១០០

 [២៣៩] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ (បុគ្គល) នូវ​រដូវ​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ រដូវ​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​ទាន។បេ។ ប្រកាន់ទិដ្ឋិ នូវ​សីល​…។បេ។ នូវ​កាយិកសុខ​… នូវ​កាយិកទុក្ខ​… បុគ្គល​អាស្រ័យ​នូវ​ភោជន ហើយ​ឲ្យ​ទាន។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ ភោជន ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២៤០] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​… នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637830421862881995
ទៅកាន់ទំព័រ៖