ព្រះត្រៃបិដក ភាគ ១០០
រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវវត្ថុ… នូវឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ អាបោធាតុ… នូវកពឡិង្ការាហារ ថាមិនទៀង… ទោមនស្ស កើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកអប្បដិឃក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ សប្បដិឃធម៌ក្តី អប្បដិឃធម៌ក្តី ជាបច្ច័យនៃអប្បដិឃធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ គឺចក្ខាយតនៈក្តី វត្ថុក្តី ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកអប្បដិឃក្ខន្ធ ដោយបុរេជាតប្បច្ច័យ។
[២៤១] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយបច្ឆាជាតប្បច្ច័យ បានដល់ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃអប្បដិឃកាយនេះ ដែលកើតមុន
ID: 637830422088592355
ទៅកាន់ទំព័រ៖