ព្រះត្រៃបិដក ភាគ ១០០
មោហៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវលោភៈ។បេ។ ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ។បេ។ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១។បេ។ ធម៌ជាហេតុអាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកហេតុ អាស្រ័យនូវពួកខន្ធមិនមែនជាហេតុ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុ អាស្រ័យនូវវត្ថុ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ហេតុក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាហេតុ។បេ។ ខន្ធ២ក្តី ហេតុក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ធម៌ជាហេតុ អាស្រ័យនូវធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអទោសៈក្តី អមោហៈក្តី អាស្រ័យនូវអលោភៈផង ពួកសម្បយុត្តកក្ខន្ធផង។ បណ្ឌិត គប្បីចងជាចក្កៈចុះ។
ID: 637830304578768450
ទៅកាន់ទំព័រ៖