ព្រះត្រៃបិដក ភាគ ១០០
ដោយបច្ឆាជាតប្បច្ច័យ។ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ បច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃកាយ និងអប្បដិឃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឯមូលនៃបច្ច័យទាំងពីរ បណ្ឌិតគប្បីធ្វើចុះ។
[២៤២] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអាសេវនប្បច្ច័យ គឺពួកអប្បដិឃក្ខន្ធមុនៗ… វោទានៈ ជាបច្ច័យនៃមគ្គ ដោយអាសេវនប្បច្ច័យ។
[២៤៣] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអប្បដិឃចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអប្បដិឃចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូប ជាអប្បដិឃៈផង ដោយកម្មប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត
ID: 637830422322386715
ទៅកាន់ទំព័រ៖