ព្រះត្រៃបិដក ភាគ ១០០
គឺអប្បដិឃចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអប្បដិឃចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបជាសប្បដិឃផង ដោយកម្មប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។បេ។
[២៤៤] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយវិបាកប្បច្ច័យ គឺវិបាក ជាអប្បដិឃៈ… មានវារៈ៣។
[២៤៥] អប្បដិឃធម៌ ជាបច្ច័យនៃអប្បដិឃធម៌ ដោយអាហារប្បច្ច័យ គឺពួកអាហារជាអប្បដិឃៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈផង ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ កពឡិង្ការាហារ ជាបច្ច័យនៃអប្បដិឃកាយនេះ ដោយអាហារប្បច្ច័យ។ ឯប្រស្នាទាំង២ដ៏សេស និងបដិសន្ធិ បណ្ឌិតគប្បីធ្វើចុះ កពឡិង្ការាហារ បណ្ឌិតគប្បីធ្វើក្នុងប្រស្នាទាំង២ ត្រង់ខាងចុងបំផុតចុះ។
ID: 637830464987957207
ទៅកាន់ទំព័រ៖