ព្រះត្រៃបិដក ភាគ ១០០

 [២៤៦] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្រ្ទិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ជីវិតិន្រ្ទិយ ក្នុង​វារៈ​ទាំង៣ បណ្ឌិត គប្បី​ធ្វើ​ត្រង់​ខាងចុង​បំផុត​ចុះ។ សប្បដិ​ឃធម៌​ក្តី អប្បដិឃ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្រ្ទិយ​ក្តី ចក្ខុវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ កាយិន្រ្ទិយ​ក្តី កាយវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
 [២៤៧] ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣។ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣។ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។
 [២៤៨] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អប្បដិឃ​ធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637830465254564562
ទៅកាន់ទំព័រ៖