ព្រះត្រៃបិដក ភាគ ១០០
បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃពួកខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធជាអប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ នៃអប្បដិឃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូបជាសប្បដិឃៈ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ ឯបច្ឆាជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃសប្បដិឃៈកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អប្បដិឃធម៌ ជាបច្ច័យនៃសប្បដិឃធម៌ផង នៃអប្បដិឃធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកអប្បដិឃក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសប្បដិឃៈ និងជាអប្បដិឃៈ
ID: 637830465426559711
ទៅកាន់ទំព័រ៖