ព្រះត្រៃបិដក ភាគ ១០០

ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ឯបច្ឆា​ជាត គឺ​ពួក​អប្បដិ​ឃក្ខន្ធ ជា​បច្ច័យ​នៃ​សប្បដិ​ឃកាយ និង​អប្បដិឃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [២៤៩] សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​សប្បដិ​ឃធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ប្រស្នា​ទី១ ដូច​បដិ​ច្ច​វារៈ​ដែរ។ សប្បដិ​ឃធម៌ ជា​បច្ច័យ​នៃ​អប្បដិឃ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ពួក​មហាភូត ជាស​ប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​អាបោធាតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​មហាភូត ជាស​ប្ប​ដិ​ឃៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ជា​អប្បដិឃៈ ពួក​កដ​ត្តា​រូប និង​ពួក​ឧបា​ទា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​ឥត្ថិន្រ្ទិយ និង​កព​ឡិង្កា​រា​ហារ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន ឧតុសមុដ្ឋាន របស់​ពួក​អសញ្ញ​សត្វ​…។ ឯបុរេ​ជាត​… គឺ (បុគ្គល) នូវ​ចក្ខុ​… នូវ​ពួក​ផោដ្ឋព្វៈ ថា​មិន​ទៀង​… ទោមនស្ស កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637830465658627092
ទៅកាន់ទំព័រ៖